ខេត្តសៀមរាប៖ ថ្ងៃចន្ទ១៥រោច ខែផល្គុនឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៨ខែមេសា ឆ្នាំ២០២៤
ឯកឧត្តម សំកុល សុចិត្ត្រា អភិបាលរងនៃគណៈអភិបាលខេតសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុភ័ណ្ឌ
អភិបាលនៃគណះអភិបាលខេត្តសៀមរាប បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខដល់ នាយទាហាន នាយទាហានរង និងពលទាហាន អង្គភាព កងវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ក្នុងពិធីសំណេះសំណាលនេះផងដែរ ឯកឧត្តម បានពាំនាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅ របស់យោធិនទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធគ្រប់ទីកន្លែង ជាមួយគ្នានេះដែរ ឯកឧត្តមបានសម្ដែងនូវការកោតសរសើរចំពោះស្មារតីតស៊ូអង់អាចក្លាហានប្រកបដោយវីរ:ភាពរបស់យោធិន នៃតំបន់ប្រតិបត្តិការសឹករងសៀមរាប ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ របស់យើងមានការរីកចម្រើនលើគ្រប់វិស័យ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដែរ ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖
- ស្រាបៀរ ៥០ កេស- ភេសជ្ជៈ ៥០ កេស- ទឹកបរិសុទ្ធ ២០០យួរ- មីជាតិ ៧០ កេស-ទឹកត្រី ៥០ យួរ- ទឹកស៊ីអ៉ីវ ៥០ យួរ- ត្រីខស្រីបីនាក់ ១០ យួរ-ប៊ីចេង ១២.៥ គីឡូក្រាម
-ខ្ទឹមស ២បេ-ត្រីងៀត៤០ គីឡូក្រាម-ប្រេងឆា ១៨លីត្រ
-គោ ០១ក្បាល-ជ្រូក ៣ក្បាល-ត្រីរស់ ២០គីឡូក្រាម
-បន្លែគ្រប់មុខ ៧០០គីឡូក្រាម-ប្រេងម៉ាសូត ៥០០លីត្រ
-តង់ -ពុយដាក់ប្រេង០៥ ពុយ-ស៊ុតទា៤០០គ្រាប់
-សាច់មាន់២០០គីឡូក្រាម និងថវិកា -ឧបត្ថម្ភអង្គភាព ចំនួន ១២.០០០.០០០៛ -ថវិកាឧបត្ថម្ភ កងទ័ព ២០០នាក់ ក្នុង១នាក់៤០០០០៛ ។
ឯកឧត្តម បានជូនពរដល់យោធិនទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមប្រកបដោយពុទ្ធពរជ័យ ទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។