ពិតជាខ្លាំងមែនទីតាំង ល្បែងស៊ីសងក្នុងទឹកដីសង្កាត់តាខ្មៅ បើកលេងបាន យ៉ាងរលូនមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្ក្រាប ឬមួយខ្លាចបាត់បង់ផលប្រយោជន៍


   ខេត្តកណ្តាល៖ពិតជាខ្លាំងមែនម្ចាស់ ទីតាំងល្បែងសុីសងឆ្នោតឡូតូខុសច្បាប់ មួយកន្លែងស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងក្រុងតាខ្មៅខេត្តកណ្តាលលេងទាំងថ្ងៃទាំងយប់ មិនញញើតនិងច្បាប់ប្រហែលជាមានខ្នងបង្អែកធំហើយមើលទៅទើប.អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប ។ 

ប្រជាពលរដ្ឋនិងមហាជនដែលរស់នៅក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅកំពុងរិះគន់យ៉ាងខ្លាំទៅលើមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាពិសេសលោកវរសេនីយ៍ឯកយីវណ្ណដា អធិការនគរបាលក្រុងតាខ្មៅបែរជាមិនបង្ក្រាបល្បែងសុីសងឆ្នោតឡូតូមួយកន្លែងនេះឬមួយលោកវរសេនីឯកយីវណ្ណដា អធិការនគរបាលក្រុងតាខ្មៅចាត់ទុក្ខអនុសាសន៍របស់សម្តេចបវរធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជាសាបដួចទឹកទន្លេទៅហើយទើបមិនបង្ក្រាបល្បែងសុីសងក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។ 

គួររំលឹកកន្លងទៅថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពជាដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានដាក់បទបញ្ជា ឱ្យបញ្ឈប់អាជីវកម្មល្បែងស៊ីសងឆ្នោតឡូតូទាំងអស់ទោះមានច្បាប់ឬក៏មិនមានច្បាប់ទូទាំងប្រទេស។

ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងឆ្នោតឡូតូទាំងយប់ទាំងថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ។

ប្រជាពលរដ្ឋរស់នៅសង្កាត់តាខ្មៅក្រុងតាខ្មៅសូមសំណូមពរដល់ឯកឧត្តមគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិង ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា រក្សាសន្តិសុខ សុខវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងសុីទាំងនេះ ព្រោះថាល្បែងស៊ីសងជាដើមចមបង្កើតបទល្មើស។ 

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។





Post a Comment

Previous Post Next Post