ទីតាំងល្បែងស៊ីសងជល់មាន់មួយកន្លែងក្នុងស្រុកល្វាឯម បើកលេងបានដោយរលូន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្អាប់


    ខេត្តកណ្ដាល៖ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល បានខ្សឹបប្រាប់ អោយដឹងថា មានទីតាំងបើកលេងល្បែងស៊ីសងជល់មាន់មួយកន្លែង ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងល្បែងស៊ីសងជល់មាន់ខាងលើនេះ បានបើកលេងជារៀងរាល់ថ្ងៃ ហាក់មិនរំខានដល់អាជ្ញាធរមាន សមត្ថកិច្ចក្នុងមូលដ្ឋាននោះឡើយ។

ប្រភពពីរ បងប្អូនប្រជាពលរដ្ឋ ក៏បានបង្ហាញក្តីកង្វល់លើ បញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅ ចំពោះ ការបើកលេងល្បែងស៊ីសងជល់មាន់ខាងលើនេះ គឺអាចបណ្ដាលឱ្យមានចោរលួច ចោរឆក់ ចោរប្លង់ គាស់ផ្ទះ ហិង្សាក្នុងគ្រួសារជាដើម ល..។

ហេតុនេះ ពលរដ្ឋបានលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក។

ពលរដ្ឋរស់នៅភូមិផ្លូត្រី ឃុំថ្មគរ ស្រុកល្វាឯម សូមសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល គួរតែយកចិត្តទុកដាក់ ជួយចាប់មន្ត្រីក្រោមឱវាទ ជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន។




Post a Comment

Previous Post Next Post