លោកជំទាវ សេង សុមេត្តា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ

 


   លោកជំទាវ សេង សុមេត្តា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាងឯកឧត្តមប្រធានស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីបិទ កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាង ច្បាប់ភូមិបាល។

កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណង៖ ទី១. ផ្ដល់ឱកាសដល់និស្សិតច្បាប់ សាស្រ្តាចារ្យផ្នែកច្បាប់ និងអ្នកវិជ្ជាជីវៈច្បាប់ អាចចូលរួមផ្ដល់យោបល់ជាធាតុចូលក្នុងច្បាប់ភូមិបាលនេះ និងទី២. ប្រមូលចងក្រង និងរៀបចំជាមតិយោបល់ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីជាការរៀបចំច្បាប់ដ៏ល្អមួយសម្រាប់ការអនុវត្តទូទាំងប្រទេសកម្ពុជា ឱ្យមានប្រសិទ្ធភាព និងការចូលរួមអនុវត្តដោយពេញលេញ។

ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤





Post a Comment

Previous Post Next Post