ភ្នំពេញ៖ទីតាំងល្បែងសុីសង ហ្គេមបាញ់ត្រីខុសច្បាប់ ខ្នាតយក្ស មួយកន្លែងស្ថិតនៅលេីផ្សារទំនើបសូរិយាជាន់ទី ៥ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកដៃឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រឹង ទាំងយប់ទាំងថ្ងៃ បែរជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទើបមិនហ៊ានបង្ក្រាប។
ថ្មីៗនេះ មានសេចក្តីរាយការណ៍មកថា៖ មានល្បែងស៊ីសងប្រភេទ ហ្គេមបាញ់ត្រីខុសច្បាប់ ខ្នាតយក្ស មួយកន្លែងស្ថិតនៅលេីផ្សារទំនើបសូរិយា ជាន់ទី៥ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ឃើញនៅតែដំណើរបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់ដូចជារក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទះក្នុងការបង្ក្រាបឡើយ! សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានត្រូវថ្នាំសណ្តំអ្វីមួយហើយមើលទៅ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្រ្ចាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ ខ្នាតយក្ស នៅលេីផ្សារទំនើប សូរិយាជាន់ទី៥ សង្កាត់សារថ្មី១ ខណ្ឌដូនពេញ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើ បានធ្វើឲ្យប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ពោលគឺ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សាក្នុងគ្រូសារ ជាដើម..ល.....។
ពលរដ្ឋក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបនឹងឡើងកាន់តំណែងថ្មីៗ មិនគួរមើលរំលង គួរតែចាត់កម្លាំងជំនាញកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាប!ទីតាំងល្បែងសុីសង ហ្គេមបាញ់ត្រីខុសច្បាប់ ខ្នាតយក្ស នៅលេីផ្សារទំនើប សូរិយាជាន់ទី៥ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ មួយកន្លែងស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផងទាន!!!
#(រិះគន់ក្នុងន័យស្ថាបនា)ក្នុងការលើកឡើងដើម្បីចុះផ្សាយ គេហទំព័រសុវណ្ណសិលា www.svs-news.com យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕