លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលជួបសម្តែងការគួសម ជាមួយ លោកស្រី អុឹម សុគន្ធា អ្នកគ្រប់គ្រងថ្នាក់ជាតិនៃកម្មវិធីកញ្ញាឯងដ៏អស្ចារ្យនៃកម្ពុជា និងកញ្ញាឯកដ៏អស្ចារ្យ ឆ្នាំ២០២៣ លំដាប់កំពូលទាំង៥

...................................

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣០នាទីរសៀល នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីទទួលជួបលោកស្រី អុឹម សុគន្ធា អ្នកគ្រប់គ្រងថ្នាក់ជាតិ កម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា និងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២៣ លំដាប់កំពូលទាំង៥ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នដើម្បីជួបសម្តែងការគួរសម សំណេះសំណាល និងពិភាក្សាការងារ។

ក្នុងជំនួបនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានសំណូមពរអោយបេក្ខនារីជ័យលាភីទាំងអស់ចូលរួមសហការជាមួយក្រសួងក្នុងការលើកស្ទួយអត្តសញ្ញាណជាតិតាមរយៈសម្លៀកបំពាក់នៅលើឆាកអន្តរជាតិ ក៏ដូចជាការស្វែងយល់អំពីវប្បធម៌ជាតិអោយបានជ្រៅជ្រះផងដែរ។

Post a Comment

Previous Post Next Post