ទីតាំងបង្កប់ល្បែង"ជល់មាន់តាមទូរទស្សន៍អនទ្បាញ"ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្ក្រាប


    ភ្នំពេញ៖យោងតាមសេចក្ដីរាយការណ៍មកថា៖ ទីតាំងលួចលាក់ បេីកលេងល្បែងស៊ីសង ខុសច្បាប់ លេងជារៀងរាល់ ថ្ងៃដូចជា ជល់មាន់ តាមទូរទស្សន៍អនទ្បាញ នឹងឆ្មោត ទ្បូតូ ជាដេីម បានបង្ករការរំខាន ដល់ប្រជាពលរដ្ឋ ជាខ្លាំងខណៈកេីតល្បែងស៊ីសងខាងលេីនេះ ហាក់បីដូចជាមិនមានការ ទប់ស្កាត់របស់ មន្ត្រីថ្នាក់ក្រោមរហូតដល់ថ្នាក់លេី ប្រហែលជាមានការត្រូវដងត្រូវផ្លែ ទេីបនៅបន្តបណ្តែតបណ្តោយអោយបើកដំណើរយ៉ាងដូច្នេះ។

ប្រភពដដែលបានបន្តទៀតថា ពលរដ្ឋក្នុងមូលដ្ឋាន និយាយមិនដាច់ពីម៉ាត់ថា សង្ស័យមន្ត្រីពាក់ព័ន្ធ មូលដ្ឋានខាងលេី ពួកគាត់ហាក់ព្រងើយកន្តេីយ ឬក៏ត្រូវ ដងត្រូវផ្លែអស់ហេីយទេដឹង ទេីបមិនមានចំណាត់ការទប់ស្កាត់ ឬមិនចុះបង្រ្កាប នៅតែបន្តបណ្តែតបណ្តោយ អោយល្បែងស៊ីសងទាំងនោះ បានដំណេីរដោយរលូន នៅទីតាំងបង្កប់ជល់មាន់តាមទូរទស្សន៍អនទ្បាញ ស្ថិតនៅភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គួររំលឹកផងដែរថា ប្រសាសន៍ របស់ថ្នាក់ដឹកនាំ នៃ ក្រសួងមហាផ្ទៃ រយៈកាលកន្លងមកនេះ បានដាក់បទបញ្ជា យ៉ាងមុឺងម៉ាត់ លេីល្បែងស៊ីសង គ្រប់ប្រភេទ ទាំង២៥ ខេត្ត ក្រុង តម្រូវអោយលុបបំបាត់នូវល្បែងសុីសងខុសច្បាប់ ទាំងនោះ ព្រោះថា ជាឬស គល់ នៃបទល្មើស ចោរកម្ម កេីត នូវអំពេីហឹង្សា ដោយយក្សថាហេតុ នូវល្បែងស៊ីសងគ្រប់ប្រភេទទាំងនេះ ។
គួរបញ្ជាក់បន្ថែមផងដែរថា ឬក៏ម្ចាស់ទីតាំងខាងលេីនេះ ពិតជាមានខ្នង អាងខ្សែរធំប៉ុណ្ណាទេីប បានបើកបទល្មេីស ល្បែងស៊ីសង ដំណើរការ ហើយសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប។
ពលរដ្ឋសូមស្នើសុំ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និង លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បាប់អំពៅ សូមចូលចិត្តកម្លាំងកូនចៅក្រោមឱវាទចុះត្រួតពិនិត្យនិងធ្វើការបង្ក្រាបផងទាន។
មជ្ឈដ្ឋានទូទៅ ក៏ដូចជាមហាជន ក៏សូមសំណូមពរដល់ ថ្នាក់ដឹកនាំ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជួន ណារិន ស្នងការនគរបាល រាជធានីភ្នំពេញ សូមមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបេីកបនល្បែងសុីសង ខុសច្បាប់ ខាងលេី នៅបន្តលួចលាក់បេីកលេងដោយសេរី និង ទីតាំងកន្កែងផ្សេងៗទៀតជា ច្រេីន ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដោយមិនគិតពី គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិតដេីម្បីសេចក្តីសុខ ការរស់នៅ របស់ប្រជាពលរដ្ឋ៕

Post a Comment

Previous Post Next Post