ព្រៃវែង ៖ យោងតាមសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋបានឲ្យដឹងថា នៅភូមិអ្នកនឹម ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ មានទីតាំងបន ល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងតែចាប់ផ្ដើមគគ្រឹកគគ្រេងវិញហើយ នៅផ្ទះលក់កាហ្វេ មួយកន្លែង និងបានពង្រីកខ្លួន នៅតាមកន្លែងលក់ដូរផ្សេងៗ។ប្រភពដ៏ដែល បានបង្ហើបឲ្យដឹងថា នៅតាមហាងបាយ ហាងកាហ្វេ និងតាមតារាងបាល់ទះនិង កន្លែងបោះប៊ូល នាបច្ចុប្បន្ននេះ គេសង្កេត ឃើញមានបើកលេងល្បែងជល់មាន់ តាមអនឡាញ កំពុងបើកដំណើរការឡើងវិញ យ៉ាងគគ្រឹកគគ្រេងក្រោយផ្អាកសកម្មភាពបានមួយរយ:ដោយអាជ្ញាធរនិងសមត្ថកិច្ច បានចុះបង្ក្រាបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រភពបន្តថា សកម្មភាពបើកលេងល្បែងស៊ីសងទាំងនេះ គឺមិនបង្ហាញរូបភាពទ្រង់ទ្រាយធំ ដោយដាក់បង្ហាញតាមអេក្រង់ទូរទស្សន៍ ដូចមុនឡើយ ពោលគឺអ្នកចាំទូទាត់ប្រាក់ និងអ្នកលេងល្បែង អង្គុយនៅពីមុខកុំព្យូទ័រ ដើម្បីភ្នាល់ល្បែង ហើយបើមានសភាពការណ៍មិនស្រួល ឬមានមនុស្សចម្លែកដើរចូលគឺបុគ្គលិក ចុចប្ដូរទៅជាឡូតូវិញភ្លាម។
សូមរំលឹកថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានចេញវិធានការបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្រោយមានការរិះគន់។ ក្នុងនោះសម្ដេច ហ៊ុន សែន ក៏បានព្រមានដកតំណែងថ្នាក់ដឹកនាំមូលដ្ឋាន ដែលបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ។
បញ្ហាល្បែងស៊ីសង កំពុងតែកើតមានរាយប៉ាយនៅតាមហាងកាហ្វេ ហាងលក់ទំនិញផ្សេងៗ និងតាមតារាងបាល់ទះ និងកន្លែងបោះប៊ូល នៅក្នុងស្រុក កំចាយមារ និងតាមមូលដ្ឋានរហូតជិត ដល់កាំជណ្ដើមផ្ទះប្រជាពលរដ្ឋ ហើយត្រូវបានមហាជនលើកឡើងថា វាគឺជាដើមចម ដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងមានករណីចោរលួច ចោរប្លន់ ជាដើម ដែលបង្កភាពអសន្តិសុខ នៅក្នុងសង្គមផងដែរ។
ពាក់ពន្ធ័និងល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញខាងលើ ភ្នាក់ងារ(សារព័ត៌មានយើង)បានទំនាក់ទំនងទៅលោក ស៊ីវ សុខុម អធិការដ្ឋាននគរបាលស្រុកកំចាយមារ ដែរប៉ុន្តែលោកឲ្យ អ្នកសារព័ត៌មានយើង ចាក់សួរខាងប៉ុស្តិ៍សិន។
រីឯលោកមេប៉ុស្តិ៍ ស៊ាង ឃ្វាង បានឱ្យអ្នកសារព័ត៌មានយើង ដឹងតាមរយៈទូរស័ព្ទថាចំពោះករណីល្បែងស៊ីសងជល់មាន់ខាងលើនេះគឺលោកពិបាកណាស់ (និយាយឲ្យខ្លីលោកមិនហ៊ានទេ។
ពាក់ព័ន្ធនឹងការបើកលែងល្បែងស៊ីសងខុស ច្បាប់ នៅតាមមូលដ្ឋាន ពលរដ្ឋស្នើសុំឲ្យអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាពិសេស លោក (សួន សុម៉ាលីន) អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោក (ឈឿនប៊ុន ឆន) ស្នងការខេត្ត មេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់ ដោយចូលរួមអនុវត្ត តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព៕
Tags:
ព័ត៌មានសន្តិសុខសង្គម