ខេត្តបន្ទាយមានជ័យ៖មានសេចក្ដីរាយការណ៍មកថា ល្បែងស៊ីសងជល់មាន់តាម laptopយីហោL.99 កំពុងពេញនិយមរីដូចផ្សិតក្នុងទឹកដីក្រុងសិរីសោភ័ណ្ឌ ខណៈដែលទីតាំងទាំងនេះកំពុងតែបើកដំណើរការទីតាំងរបស់ខ្លួនយ៉ាងសកម្មរាល់ថ្ងៃដោយមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងក្រុងសេរីសោភ័ណ ណាម្នាក់ហ៊ានចេញមុខចុះបង្ក្រាបនោះទេ។
យោងតាមពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ ទីតាំងជាក់ស្ដែងឃើញថាទីតាំងបើកល្បែងសុីសងខាងមាន៣ទីតាំងស្ថិតភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ កំពុងបើកដំណើរការទីតាំងល្បែងរបស់ខ្លួនជារៀងរាល់ថ្ងៃធ្វើឱ្យពលរដ្ឋពលរដ្ឋងឿងឆ្ងល់ថាហេតុអ្វីល្បែងសុីសងកំពុងបើកលេងរីករាលដាលដូចផ្សិតនៅក្នុងក្រុងសេរីសោភ័ណ្ឌ បែជាលោក ស៊ី ឌី អធិការក្រុងសេរីសោភ័ណ្ឌ រក្សាភាពស្ងៀមស្ងាត់ទៅវិញ ។
ពលរដ្ឋសង្ឃឹមថាលោក ស្រេង សុផល អភិបាលក្រុងសេរីសោភ័ណ្ឌ និងចាត់មន្ត្រីជំនាញគណបញ្ជាការឯកភាពក្រុងចុះពិនិត្យស្រាវជ្រាវដល់ទីកន្លែងដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាប។
ជៀសវាងប្រជាពលរដ្ឋរិះគន់ដាក់ការសង្ស័យថាមន្ត្រីរដ្ឋបាលក្រុងមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងជាច្រើនកន្លែងនេះអាចបើកដំណើរការបាន ពលរដ្ឋរសង្ឃឹមថាលោកអភិបាលក្រុងនិងចាត់មន្ត្រីជំនាញចុះបង្ក្រាបបានទាន់ពេលវេលា។
ពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជួយចាប់មន្ត្រីក្រោមឱវាទនៃការិយាល័យព្រហ្មទណ្ឌកម្រិតសាលនៃស្នងការដ្ឋានចុះស្រាវជ្រាវពិនិត្យដល់កន្លែងទីតាំងល្បែងស៊ីសងខាងលើដើម្បីធ្វើការទប់ស្កាត់ បង្ក្រាបបានទាន់ពេលវេលានិងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានផងទាន ៕