ទីតាំងសង្វៀនល្បែងសុីសង”បញ្ជាល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងក្នុង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រឹមបានរក្សាស្ងៀមស្ងាត់.!


    ខេត្តត្បូងឃ្មុំ៖ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! ទីតាំងសង្វៀនល្បែងសុីសង”បញ្ជាល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងក្នុងចំការស្វាយកែវរមៀត ខាងកើតភូមិជ្រោយចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លួកទឹក ភ្លួកដី តែលោក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ មិនឃើញឲ្យកូនចៅចុះបង្រ្កាបឡើយ! តើមានហេតុអ្វីទៅ ទាន?

ទីតាំងសង្វៀនល្បែងសុីសង”បញ្ជាល់មាន់ និងអាប៉ោង”ខុសច្បាប់ ក្នុងទឹកដី ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក មិនឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ណាហ៊ានចុះអនវត្តទប់ស្កាត់ និងបង្ក្រាបនោះទេ? ធ្វើឲ្យមហាជន ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចទទួលបានលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់វង់ល្បែងមួយកន្លែងនេះ រួចអស់ហើយ ផងក៏មិនដឹង.!។

ប្រភពដដែលបានបន្តទៀតថា! ម្ចាស់សង្វៀនល្បែងសុីសង”បញ្ជាល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែង ដែលមានទីតាំងខាងលើ កំពុងពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់.លានរៀល ហើយនាំគ្នាហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ជាដើម។ល។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមជួយចាត់កម្លាំងជំនាញក្រោមឪវាទ ចុះមកត្រួតពិនិត្យ និងធ្វើការបង្រ្កាប!តាមផ្លូវច្បាប់ ចំពោះទីតាំងសង្វៀនល្បែងសុីសង”បញ្ជាល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែង ក្នុងចំការស្វាយកែវរមៀត ខាងកើតភូមិជ្រោយចង្ហា ឃុំមង់រៀវ ឲ្យស្របតាមគោលនយោបាយភូមិ.ឃុំ.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល កម្ពុជា 

ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន.!។
សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យគណ:អភិបាល រាជធានី.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងដែនការគ្រប់គ្រង របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។




Post a Comment

Previous Post Next Post