ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធ បរិស័ទជិតឆ្ងាយ ក្នុងខេត្តកោះកុង ចូលរួមដង្ហែកឋិនទាន


       កោះកុង ៖ នៅថ្ងៃអាទិត្យ ៧ កើត ខែកត្តិកឆ្នាំថោះ បញ្ហាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២៣ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធ បរិស័ទជិតឆ្ងាយ ក្នុងខេត្តកោះកុង ចូលរួមដង្ហែកឋិនទាន នាំបច្ច័យបានមកពីសន្ធាជ្រះថ្លា ក្រោមការផ្ដួចផ្ដើមពី ឯកឧត្តម ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា បានដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្ដរុក្ខាសិលារាម (ហៅវត្តតាចាត) ស្ថិតនៅក្នុងភូមិតាចាត ឃុំទួលគគី ស្រុកមណ្ឌលសី មា ខេត្តកោះកុង ដើម្បីសម្រាប់កសាងព្រះវិហារ នឹងសមិត្ដផលនានា ទុកសម្រាប់ជាទីអារាមធ្វើបុណ្យទាន តាមទំនាមទម្លាប់ប្រពៃណីខ្មែរ។

ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណះដែលកាន់ព្រះពុទ្ធសាសនា កាលដែលមានលទ្ធភាព នឹង ធនធានធ្វើពិធីបុណ្យដង្ហែរអង្គ កឋិនទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមទីអារាមនានានោះ នឹងទទួលបានអានិសង្ឃទាំងក្នុងបច្ចុប្បន្នជាតិ នឹងអនាគតជាតិ ជាពិសេសបានបញ្ជូនមហាកុសលទៅដល់បុព្វការីជនដែលបានធ្វើមរណៈកាលទៅកាន់លោក ខាងមុខ។

តាមទំនៀមទម្លាប់ខ្មែរជារៀងរាល់ឆ្នាំ ពុទ្ធបរិសទ័បាននាំគ្នាធ្វើបុណ្យកឋិនទាននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនា ស្តីពីកឋិនទាន ជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបានលុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែដោយបរិបូរណ៏ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសទ័បានដែរ។ 

យើងទាំងអស់គ្នាមានឧិកាសជួបជុំធ្វើ បុណ្យទាននាពេលនេះ គឺដោយសារយើងមានសន្តិភាពពេញផ្ទៃប្រទេសក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណនៃអណត្តិទី៧របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ បុណ្យកឋិនទាននេះក៏ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យ កាន់តែរុងរឿង នឹងគង់វង់យូអង្វែង។ ម៉្យាងទៀត ក៏បានបង្ហាញឱ្យឃើញពីការជួបជុំរបស់ពុទ្ធបរិសទ្ធ័ជិតឆ្ងាយដោយក្តីជ្រះថ្លា នឹង បង្កើនសាមគ្គីភាពរវាងប្រជា ពលរដ្ឋ នឹងអាជ្ញាធរក្នុងការរួមចំណែកអភិវឌ្ឍន៏ខេត្តឱ្យកាន់តែរីកចម្រើន ។

តាមទំនៀមទម្លាប់ ជនណាបានធ្វើបុណ្យកឋិនទានដែលនាំអោយភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាងឈ្មោះថា ជាអ្នកឱ្យ សេចក្តីសុខដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។កំលាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិសទ្ធ័ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតា ញាតិការទាំង៧ សណ្តាន និងឧទ្ទិសដល់វិញ្ញាណខន្ធ័យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ៕















Post a Comment

Previous Post Next Post