លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការថវិកា និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា (BSP) ឆ្នាំ២០២៥-២០២៧


   លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការថវិកា និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា (BSP) ឆ្នាំ២០២៥-២០២៧ ដោយផ្តោតលើការធ្វើបច្ចុប្បន្នភាព និងតម្រង់ទិសក្រុមការងារថវិកា និងការផ្សព្វផ្សាយដល់ក្រុមការងារអនុវត្តកម្មវិធីទាំង៥ ចូលរួមរៀបចំសៀវភៅថវិកាពលរដ្ឋក្នុងឆ្នាំ២០២៥។

លោកជំទាវប្រធាន ក៏បានលើកទឹកចិត្តឱ្យក្រុមការងាររៀបចំថវិកាកម្មវិធីទាំង៥ធ្វើការយ៉ាងជិតស្និតជាមួយក្រុមការងារអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ រៀបចំគ្រោងកញ្ចប់ថវិកាឱ្យបានត្រឹមត្រូវ ដោយមានកំណត់នូវសុចនាករច្បាស់លាស់ ដើម្បីមានមូលដ្ឋានរឹងមាំក្នុងការចចារកញ្ចប់ថវិកាសម្រាប់ឆ្នាំអនុវត្ត ២០២៥ និងជំរុញការអនុវត្តថវិកានៅក្នុងឆ្នាំ ឱ្យមានប្រសិទ្ធភាពតាមផែនការដែលបានអនុម័ត។

២៣ ឧសភា ២០២៤#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPCPost a Comment

Previous Post Next Post