ជំនួបពិភាក្សាគ្នានាពេលនេះមានសារៈសំខាន់ ដើម្បីបានដឹងពីតម្រូវការរវាងគ្នាទៅវិញទៅមក និងសម្របសម្រួលដើម្បីរៀបចំតំបន់សម្រាប់ការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងនិរន្តរភាព សំដៅរួមគ្នាជំរុញកំណើនសេដ្ឋកិច្ចជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា ក្នុងការរៀបចំតំបន់សម្រាប់ការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្មឱ្យបានត្រឹមត្រូវនោះ គឺយើងត្រូវសម្លឹងមើលលើទីតាំងភូមិសាស្រ្តអំណោយផល និងមិនបង្កឱ្យមានបញ្ហាវិវាទ ជាពិសេសត្រូវរៀបចំដែនដីយ៉ាងណាកុំឱ្យប៉ះពាល់ដល់តំបន់អភិរក្ស តំបន់កសិកម្ម និងតំបន់លំនៅឋានជាដើម។

កិច្ចប្រជុំពិភាក្សាជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើការរៀបចំតំបន់សម្រាប់ការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងនិរន្តរភាព។

២៤ វិច្ឆិកា ២០២៣

Post a Comment

Previous Post Next Post