✧═══•❁❀❁•═══✧
[ខេត្តសៀមរាប]៖ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃ គ.ដ.ន.ជ. អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដើម្បីពិភាក្សាលើការកំណត់ទីតាំងដីសម្រាប់សាងសង់ «សួនតេជោសន្តិភាព» ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធាន គ.ដ.ន.ជ. នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតំណាងក្រសួង ស្ថាប័ន ដែលជាសមាជិក នៃ គ.ដ.ន.ជ. និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប៕




















