ក្រុមការងារលេខាធិការដ្ឋានចុះជួយមូលដ្ឋានព្រះសីហនុ កំពត កែប និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខារប្រមាញ់ និងនេសាទ បានជួបបងប្អូនប្រជាជនដាំដូង ម្រេច បន្លែចម្រុះ និងចិញ្ចឹមសត្វ នៅស្រុកអង្គរជ័យ និងកំពង់ត្រាច


————————-

នាថ្ងៃ​ទី១៧ ខែមករា ឆ្នាំ២០២៦

ក្រុមការងារលេខាធិការដ្ឋានចុះជួយមូលដ្ឋានព្រះសីហនុ កំពត កែប និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខារប្រមាញ់ និងនេសាទ បានជួបបងប្អូនប្រជាជនដាំដូង ម្រេច បន្លែចម្រុះ និងចិញ្ចឹមសត្វ នៅស្រុកអង្គរជ័យ និងកំពង់ត្រាច ដោយបានស្តាប់នូវបទពិសោធន៍ និងចុះពិនិត្យទីតាំងដាំដុះជាក់ស្តែង ដើម្បីលើកកម្ពស់ការកសាងស្មារតីសហគមន៍ភាព និងភាពឧស្សាហ៍ព្យាយាម ព្រមទាំងការប្រើប្រាស់ដីតាមផ្ទះនិងភូមិឋានឱ្យអស់សក្តានុពល សំដៅបង្កើនការដាំដុះដំណាំយុទ្ធសាស្ត្រ និងដំណាំចម្រុះលក្ខណៈគ្រួសារ និងសហគមន៍មូលដ្ឋានឱ្យមានហូបចុកគ្រប់គ្រាន់ មានចំណូល មានជំនាញ មានផាសុខភាព និងមានសុវត្ថិភាព រស់នៅជួបជុំគ្រួសារដោយសុភមង្គលក្នុងភូមិឋានក្សេមក្សាន្ត។

#ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ #ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពត #ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកែប #កអក







Post a Comment

Previous Post Next Post