ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានប្រគល់វត្ថុអនុស្សាវរីយ៍ដើម្បីជាការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ លោក ន័បឺត ក្លែន (Klein Norbert ) ដែលជាបុគ្គលសំខាន់ ១រូប ក្នុងការបង្កើតប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជានៅទសវត្សរ៍ទី៩០


✧═══•❁❀❁•═══✧

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នា២០២៥ ក្នុងឱកាសនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតជាតិ ដែលជាព្រឹត្តិការណ៍អមវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តល់កិត្តិយសក្នុងការប្រគល់វត្ថុអនុស្សាវរីយ៍ ជាការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងជូនដល់ លោក ន័បឺត ក្លែន  (Klein Norbert ) ដែលជាបុគ្គលសំខាន់ ១រូប ក្នុងការបង្កើតប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជានៅទសវត្សរ៍ទី៩០។

លោក ន័បឺត ក្លែន  (Klein Norbert ) ដែលជនជាតិអាល្លឺម៉ង់គឺត្រូវបានគេស្គាល់ថាជា ឥស្សរជនជាន់ខ្ពស់ម្នាក់នៃសហគមន៍អ៊ីនធឺណិតនៅកម្ពុជា។ ក្នុងអំឡុងទសវត្សរ៍ ៩០ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងតភ្ជាន់ប្រព័ន្ធអ៊ីនធឺណិតលើកដំបូងនៅកម្ពុជា ដែលពេលនោះលោកបានដឹងថានៅលើពិភពលោកយើង អ៊ីនធឺណិតកំពុងតែមានរួចស្រេចទៅហើយនៅបណ្តាប្រទេសមួយចំនួន ដូចនេះលោកក៏ខិតខំធ្វើយ៉ាងណាដើម្បីភ្ជាប់អ៊ីនធឺណិតនោះមកប្រើនៅកម្ពុជា បើទោះជាកាលៈទេសៈនោះមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។ ទន្ទឹមនឹងនេះ ដើម្បីជាការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក រាជរដ្ឋាភិបាលបានផ្តល់សញ្ជាតិខ្មែរ ជូនលោក ដោយសញ្ជាតូបនីយកម្មផងដែរ។

#dgf #digitalgovernmentforum #MPTC #dgc #GoDigitalCambodia #Cambodia




Post a Comment

Previous Post Next Post