លោកស្រីមេធាវី តាំង ស៊ីនហុង មិនដែលជួបមនុស្សយកឈ្មោះ សម្តេចតេជោហ៊ុនសែន និង សម្តេចបវរធិបតី ហ៊ុនម៉ាណែត មកស្រែកឡូឡា តាំងខ្លួនជាបងប្អូនជីដូនមួយសម្តេចតេជោ និងតាំងខ្លួនជាម្តាយមីងរបស់សម្តេចបវរធិបតី នៅពេលនីតិវិធីតុលាការកំពុងតែដំណើរការទាញហេតុផលដោយផ្ទាល់មាត់ មិនត្រឹមតែប្រើសំដីមិនសមរមដាក់មេធាវីនោះទេ ថែមទាំង គំរាមឱ្យឈប់ធ្វើជាមេធាវីទៀតផង


—- —-

នៅរសៀល ថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៥នេះ លោកស្រីមេធាវី តាំង ស៊ីនហុង បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រីថា «ធ្វើការខាងផ្នែកច្បាប់ផ្នែកតស៊ូមតិអង្គេតនិងស្រាវជ្រាវនៅអង្គការសង្គមសុីវិលតាំងពីឆ្នាំ២០០១ ហើយធ្វើជាមេធាវីជាង១០ឆ្នាំ មិនដែលជួបមនុស្សយកឈ្មោះសម្តេចតេជោហ៊ុនសែននិងសម្តេចបវរធិបតីហ៊ុនម៉ាណែតមកស្រែកឡូឡា តាំងខ្លួនជាបងប្អូនជីដូនមួយសម្តេចតេជោនិងតាំងខ្លួនជាម្តាយមីងរបស់សម្តេចបវរធិបតីហ៊ុនម៉ាណែតនៅពេលនីតិវិធីតុលាការកំពុងតែដំណើរការទាញហេតុផលដោយផ្ទាល់មាត់ មិនត្រឹមតែប្រើសំដីមិនសមរមដាក់មេធាវីនោះទេថែមទាំងគំរាមអោយខ្ញុំឈប់ធ្វើជាមេធាវីទៀតផងអស់ឱលោកស្រីអ្នកមានអំណាចអើយ អាណិតសម្តេចពុកនិងសម្តេចបវរធិបតីផង សូមកុំបំផ្លាញកិត្តិយសនិងកិត្តនាមរបស់អ្នកមានគុណកម្ពុជា ព្រោះលោកទាំងទ្វេរខិតខំខ្លាំងណាស់ដើម្បីប្រទេសជាតិនិងប្រជាជន អោយតែដឹងថាប្រជាជនមានបញ្ហាលោកអ្នកមានគុណតែងតែខ្វល់ខ្វាយនិងសុខទុក្ខរបស់ប្រជាជន ហេតុអ្វីលោកស្រីអីក៏អស្ចារ្យម្លេស យកឈ្មោះអ្នកមានគុណរបស់កម្ពុជាមកឡូឡានៅពេលកំពុងសវនា ធ្វើបែបនេះតិចចៅក្រមមន្ត្រីតុលាការភ័យទៅ  លោកស្រីយល់ថានៅចំពោះតុលាការគឺស្មើភាពគ្នាចំពោះមុខច្បាប់ 🇰🇭📖📚🇰🇭ខ្ញុំអាណិតដល់សម្តេចទាំងទ្វេរណាស់🙏🙏🙏🙏»។

ផ្អែកតាមមាត្រា៣១ នៃរដ្ឋធម្មនុញ្ញបានចែងថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនានិន្នាការនយោបាយដើមកំណើតជាតិ ឋានៈសង្គម ធនធានឬ ភាពឯទៀតឡើយ។ ការប្រើសិទ្ធសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។  ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។

ការយកឈ្មោះ ថ្នាក់ដឹកនាំកំពូលៗទៅប្រើក្នុងតុលាការបែបនេះ អាចនាំឱ្យតុលាការ សម្រេចសេចក្តីមិនយុត្តិធម៌ លុះលង់ អគតិបួន៤យ៉ាងគឺ៖ 

 ១.ឆន្ទាគតិ៖ លំអៀងព្រោះស្រឡាញ់។

២.ទោសាគតិ៖ លំអៀងព្រោះស្អប់។

៣.មោហាគតិ៖ លម្អៀងព្រោះល្ងង់។

៤.ភយាគតិ៖ លម្អៀងព្រោះខ្លាច។




Post a Comment

Previous Post Next Post