✧═══•❁❀❁•═══✧
នាព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៤ បាននាំយកថវិកាចំនួន ១០០ ០០០ ០០០ រៀល (មួយរយ លានរៀន)ដែលទទួលបានពីវិភាគទានប្រចាំឆ្នាំរបស់នាយទាហាន នាយទាហានរង និងពលទាហាន មកបរិច្ចាគជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា សៀមរាប)។
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ-បុគ្គលិកនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ចំពោះ យោធភូមិភាគ៤ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៤ ក្នុងការខិតខំស្វះស្វែងចូលរួម គាំទ្រ តាមរយៈការប្រមូល វិភាគ ទាន ជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ ដើម្បីជាប្រយោជន៍ ដល់ កុមារ និងស្ត្រីមានផ្ទៃពោះ រាប់លាននាក់ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលនេះ ជាសក្ខីភាពដ៏សំខាន់បំផុតមួយ របស់មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥សាខា (ភ្នំពេញ-សៀមរាប។
#សូមអរគុណចំពោះសប្បុរសជនគ្រប់រូបរួមទាំងប្រជាជនស្វីស និងប្រជាជនកម្ពុជាដែលតែងតែចូលរួមបរិច្ចាកដើម្បីកុមារកម្ពុជា។
#សូមអរគុណដល់មូលនិធិគន្ធបុប្ផា Dr.med.Beat Richner ប្រទេសស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា។
#អរគុណសន្ថិភាព









