ទីតាំងលួចបង្កប់ល្បែងស៊ីសង[ហ្គេមបាញ់ត្រី]ខុសច្បាប់ មួយកន្លែងស្ថិតនៅទឹកដីសង្កាត់ផ្សារកណ្ដាលទី ២ បើកលេងទាំងយប់ ទាំងថ្ងៃ យ៉ាងរំភើយ!


ភ្នំពេញ៖ ពិតជាខ្សែធំ ខ្នងក្រាស់មែន! ម្ចាស់ទីតាំងល្បែងស៊ីសង[ហ្គេមបាញ់ត្រី]ខុសច្បាប់ មួយកន្លែង ស្ថិតនៅផ្ទះលេខ១៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!

យោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានឲ្យដឹងថា! ទីតាំងល្បែងស៊ីសង[ហ្គេមបាញ់ត្រី]ខុសច្បាប់ មួយកន្លែង ស្ថិតនៅផ្ទះលេខ១៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក [ពោលគឺ]បើកឲ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ចូលលេងទាំងយប់ ទាំងថ្ងៃ តែម្តង តែគេមិនទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!នោះទេ? ខណៈទីតាំងបនល្បែងស៊ីសង មួយកន្លែងនេះ នៅតែបន្តបើកលេងអនាធិបតេយ្យ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការ រិះគន់ ចំៗថា! បើគ្មានឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ នោះទេ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងស៊ីសង[ហ្គេមបាញ់ត្រី]ខុសច្បាប់ នៅលើទឹកដី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឡើយ។

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅ សព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតនូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សូមសំណូមពរទៅដល់ លោកអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោកអធិការនគរបាលខណ្ឌដូនពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសង[ហ្គេមបាញ់ត្រី]ខុសច្បាប់ មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះផងទាន។ ដើម្បី ស្របតាម គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ ចំណុច របស់ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រូវតែចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ដោយគ្មានការលើកលែង។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕



Post a Comment

Previous Post Next Post