នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំលោក-លោកស្រីអធិការរង និងមន្ត្រីក្រោមឱវាទមួយចំនួនទៀត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពលោក អ៊ុក អាន ដែលត្រូវជាឪពុកបង្កេីតរបស់លោកអនុសេនីយ៍ឯក អ៊ុក ផល្លី នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍។
នាឱកាសនោះដែរ លោកអធិការ បាននាំយកបច្ច័យចូលបុណ្យចំនួន ១,២០០,០០០រៀល (មួយលានពីរសែនរៀល) ជូនដល់ក្រុមគ្រួសារនៃសពផងដែរ៕
អរគុណសន្ដិភាព