មានចំណេះដឹង បញ្ញា និងវិជ្ជាជីវៈ មិនទាន់គ្រប់គ្រាន់នោះទេ សម្រាប់គុណភាពនៃខ្សែជីវិតជាក់ស្តែងនៅក្នុងសង្គមជាតិ ប្អូនៗត្រូវមានសុជីវធម៌ សីលធម៌ គុណធម៌ ចរិយាមារយាទ អត់ធ្មត់តស៊ូព្យាយាម ជម្នះរាល់ការលំបាក និងដាក់គោលដៅឱ្យបានជាក់លាក់ទើបអាចធ្វើឱ្យជីវិតអាចដើរលើផ្លូវមួយទៅកាន់អនាគតបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ដើម្បីរត់ប្រណាំងជាមួយនឹងពិភពលោកបច្ចុប្បន្ន ការយល់ដឹងអំពីប្រព័ន្ធបញ្ញាសម្បនិម្មិត(AI) បន្ថែម លើបញ្ញាធម្មជាតិ គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ដែលសាលារៀនកម្ពុជា ត្រូវតែមាននិងសិស្សកម្ពុជាត្រូវក្តាប់ជាប់។ប្រសាសន៍ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងពិធីសំណេះណាលជាមួយសិស្សជាប់និទ្ទេស A នៅខេត្តព្រះសីហនុ។
#អរគុណសន្ដិភាព