………………….
ដោយមានការសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ បានចាត់បញ្ជូនមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ១៥នាក់ ដែលក្នុងនោះមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ១០នាក់ និងមកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ៥នាក់ ចូលរួមកម្មវិធី "ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់នៅកម្ពុជា (២០២៥-២០២៧) ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅសារធារណរដ្ឋកូរ៉េ។
កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីសុវត្ថិភាពរបស់កម្ពុជា តាមរយៈការសិក្សាស្វែងយល់ពីប្រព័ន្ធកម្រិតខ្ពស់របស់កូរ៉េខាងត្បូង សម្រាប់ការពារគ្រោះមហន្តរាយ និងគ្រោះអាសន្ន ការពន្លត់អគ្គិភ័យ និងប្រតិបត្តិការជួយសង្គ្រោះនានា៕
……………….
៧ កញ្ញា ២០២៥







