គណៈកម្មការដឹកនាំការសង្កេតការណ៍ និងមន្រ្តីសង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយសរុបចំនួន 82 រូប ដឹកនាំដោយ ឯកឧត្ដម កែវ ធីវុធ ឧបការី អ.ប.ព. ចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី10 សម័យប្រឡង 28 កញ្ញា 2025 នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
នៅថ្ងៃទី28 ខែកញ្ញា ឆ្នាំ2025 ការប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី10 ដឹកនាំដោយគណៈកម្មការនាយក ដែលមាន ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាប្រធាន បានរៀបចំការប្រឡងប្រជែងវិញ្ញាសាសរសេរ មានបេក្ខជនសរុប 1.681 រូប ស្រី819 រូប បែងចែកជា 38 បន្ទប់ ដើម្បីសម្រិតសម្រាំងបេក្ខជនជ័យលាភីដំណាក់កាលទី1 ចំនួន 150 រូប ក្នុងការបន្តទៅដំណាក់កាលវិញ្ញាសាស្តាប់-កត់ត្រា និងសួរផ្ទាល់មាត់ ដោយជ្រើសរើសបេក្ខជនជាប់ជាស្ថាពរចំនួន 100 រូប។
សូមជម្រាបជូនថា នេះគឺជាលើកទី7 ដែល អ.ប.ព. ចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជី ហើយ អ.ប.ព. នឹងចូលរួមសង្កេតការណ៍រហូតដល់ប្រកាសលទ្ធផលស្ថាពរ។
អរគុណសន្ដិភាព