ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលជំនួបសម្តែងការគួសមជាមួយលោកជំទាវ Bridgette L Walker ភារ:ធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណា ចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បត្តិ៍ទី២៨ ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការមកដល់ខេត្តព្រះសីហនុ ជាទឹកដីដ៏ស្រស់បំព្រង ព្រមទាំងអប អរសាទរខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋ អាមេរិកនិងសូមអគុណលោកប្រធានាធិបតី Donald J Trump ក្នុងការអន្តរាគមន៍បទឈប់បាញ់ ដែលបង្កឡើង ដោយយោធាថៃកាលពី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក ដែលនឹងកំពុងបន្ត ចរចាសន្តិភាព ក្រោមសំណើររបស់ លោកប្រធានធិបតី Donald J Trump ខេត្តព្រះសីហនុមានសក្តានុពលដ៏សម្បុបែប ស្ថិតនៅភាព នីរតី នៃប្រទេសកម្ពុជា ខេត្តព្រះសីហនុ មាន ៦ក្រុង ស្រុក ២៩ឃុំ សង្កាត់ និង ១១១ភូមិ ប្រជាពលរដ្ឋមានជាង ៣១ម៉ឺន នាក់ ខេត្តមានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ កោះតូចធំ ៣២ ដែលនាំមកនូវ សេដ្ឋកិច្ចសង្គម ខេត្តព្រះសីហនុមានផ្លូវគមនាគមន៍ ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវទឹកមានកំពង់ផែអន្តរជាតិ ចំនួន៣ ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ផ្លូវល្បឿនលឿន និង ផ្លូវដែក ផ្លុវអាកាស មានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់ ៣ ៣០០ម៉ែត្រដែល តភ្ជាប់ទៅកាន់ ពិភពលោកខេត្តព្រះសីហនុត្រូវបានកំណត់ជា ៤តំបន់ ១.តំបន់ភស្តុភាកម្ម ២.ទីក្រុងសមាហរណ្មកម្ម លំនៅដ្ឋាន ពាណិជ្ជកម្មអន្តរជាតិ ៣.តំបន់ទេសចរណ៍ (តំបន់កោះទេសចរណ៍ល្អប្រណិត) ៤.កសិកម្ម (ស្រុកព្រៃនប់ និងស្រុកកំពង់សោលា)
ឯកឧត្តម អភិបាលខេត្តបានបន្តថា សហរដ្ឋអាមេរិកបានចូលរួមចំណែកក្នុងវិស័យសំខាន់ៗ ជាច្រើនដល់កម្ពជា មានដូចជាការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ជាតិ និងការលើកតម្កើងបេតិកភ័ណ្ឌ វប្បធម៌ជាតិសម្បុរបែបរបស់កម្ពុជា អាមេរិកបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយ:ភាពជាដៃគូពាណិជ្ជកម្ម និងការវិនិយោគ រូមទាំងការគាំទ្រលើប្រព័ន្ធអប់រំ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះមីន ដែលបញ្ជាក់ថា អាមេរិកបានដើរតួនាទីយ៉ាងសំខាន់ ហើយកម្ពុជានឹងបេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងចំណងមិត្តភាព ដើម្បីផលប្រយោជនន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ សហរដ្ឋអាមេរិកបានកសាងផ្លូវហាយវេផ្លូវជាតិលេខ៤ នៅឆ្នាំ១៩៥៥ មានប្រវែង ២៣០គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញ មកខេត្តព្រះ សីហនុ ហើយការកសាងស្របពេលជាមួយនិងការសាងសង់កំពង់ផែសមុទ្ររបស់កម្ពុជា ខេត្តព្រះសីហនុ ចាប់ទទួលនាវាយោធាសហរដ្ឋអាមេរិកចូលចតចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០២៤មានចំនួន ៣០លើក ដែលមាននាវាសរុបចំនួន ៣៧គ្រឿង ។ ទន្ទឹមនោះ រាជរដ្ឋាភិបាល ក៏អនុញ្ញាតិឪ្យនាវាទេសចរណ៍ WESTERDAM ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្របពេលដែលជំងឺកូវីដរាតត្បាត ហើយការដូលចតនេះទៀតសោត៍ គឺមានការទទួលស្វាគមន៍ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសមួយចំនួនមិនអនុញ្ញាតិឪ្យចូលចត ។
លោកជំទាវ Bridgette L Walker ភារ:ធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណគុណឯកឧត្តម អភិបាលខេត្ត និងសតហការី ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃ សេចក្តីថ្លែង និងការតាំងចិត្តរបស់លោកប្រធានាធិបតី Donald J Trump ជួយឪ្យមានសន្តិភាពយូរអង្វែង និងការគាំទ្រតាមការបេជ្ញាចិត្តនៃកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
លោក ស្រីបានថ្លែងអំណគុណនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ សហរដ្ឋអាមេរិក ទាំងរដ្ឋាភិបាល និងវិស័យឯកជន និងចូលរួមធ្វើកិច្ចការនេះជាមួយកម្ពុជា ដើម្បីជួយគាំទ្រការលូតលាស់របស់កម្ពុជា ក៏ដូចជាបង្កើតឪកាសសម្រាប់វិស័យធុរកិច្ចរវាងសហរដ្ឋអាមេរិក និងការវិនិយោគនៅកម្ពុជាផងដែរ ក្រៅពីវិស័យធុរកិច្ច និងវិស័យសេដ្ឋកិច្ចយើងមានក្តីសង្ឃឹមចំពោះការគោរពខួន៧៥ឆ្នាំ នៃទំនាក់ទំនងការទូត ដើម្បីសម្លឹងទៅរកការពង្រឹងវិស័យដ៏ទៃទៀតនៃទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ទំនាក់ទំនងនឹងវិស័យអប់រំ និងអប់រំ ទំនាក់ទំនងវប្បធម៌ និងវប្បធម៌ និងការបង្កើនកិច្ចសហប្រតិបត្តិការយោធា និងមន្ត្រីអនុវត្តច្បាប់ ហើយភាពជាដៃគូរនេះធ្វើឪ្យកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែមានភាពរីកចម្រើនបន្ថែមទៀតក្នុងនោះយើងសម្លឹងទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខភាពសាធារណ ប្រយុទ្ធប្រឆាំងនឹងបទឆបោកបច្ចេកវិទ្យាជាដើម ។
លោកជំទាវ បានបញ្ជាក់ថា ក្នុងការគោរពទិវាសប្តាហ៍ស្ថានទូតអាមេរិកនៅខេត្តព្រះសីហនុ នាពេលនេះ យើងមានសកម្មភាពរហូតដល់ ៨០ និងសកម្មភាពធ្វើការជាមួយដៃគូរលើវិស័យទាំងអស់ ព្រមទាំងអញ្ជើញអភិបាលខេត្ត និងសហការរីចូលរួមមើលខ្សែភាពយន្តឯកសារ (លួច ឬចោកម្ម) ដែលរៀបរាប់ពីសកម្មភាពស៊ើបអង្កេតរកវត្ថុបុរាណរបស់កម្ពុជាប្រគល់ជូនកម្ពុជាវិញ ហើយគ្រប់សកម្មភាពដែលយើងធ្វើនៅក្នុងខេត្តព្រះសីហនុ ដូចជាការបើកស្លាករំលឹកខួបលើកទី៧៥ នៃការភ្ជាប់ការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក៕