ក្រុមការងារតាក់តែងច្បាប់លិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញតិ្តសំណង់ បានប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្តីព្រាងសៀវភៅគោលការណ៍ណែនាំបច្ចេកទេសគុណភាពបេតុង និងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យសំណង់ដែលបានព្រាងរួចចំនួន ៣៦ រួមមាន៖


   -   គោលនយោបាយចំនួន ៤ រួមមាន៖

១. គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យសំណង់

២. គោលនយោបាយជាតិស្តីពីឫស្សី

៣. គោលនយោបាយជាតិស្តីពីស្ថាបត្យកម្មកម្ពុជា

៤. គោលនយោបាយជាតិស្តីពីការលើកកម្ពស់ការប្រើសម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្ទុំសំណង់ប្រកបដោយសុវត្ថិភាព។

-  ផែនការយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖

១. ផែនការយុទ្ធសាស្ត្រជាតិស្តីពីសំណង់ឌីជីថលកម្ពុជា

២. ផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងសំណង់បៃតងកម្ពុជា

៣. ផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងសំណង់២០២៥-២០៣០

៤. ផែនការសកម្មភាពសម្រាប់ការកាត់បន្ថយហនិភ័យគ្រោះមហន្តរាយក្នុងវិស័យសំណង់ឆ្នាំ២០២៥-២០២៨។

-   ផែនទីបង្ហាញផ្លូវចំនួន ២ រួមមាន៖

១. ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការបញ្ចេញកាបូនទាបនិងធន់នឹងអាកាសធាតុក្នុងវិស័យសំណង់ ចក្ខុវិស័យ២០៥០

២. ផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ចខេត្តស្វាយរៀង២០២៥-២០៣៥។

-  ទស្សន:វិស័យចំនួន ១ គឺ ទស្សន:វិស័យលើវិស័យសំណង់។

-  អនុក្រឹត្យចំនួន ៣ រួមមាន៖

១. អនុក្រឹត្យស្តីពីបទល្មើសនគរូបនីយកម្ម និងសំណង់

២. អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការគ្រប់គ្រងនិងការត្រួតពិនិត្យការងារសាងសង់ និងរុះរើ

៣. អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ និងអាជ្ញាបណ្ណឬការអនុញ្ញាតផ្សេងទៀតឱ្យប្រកបអាជីវកម្មក្នុងវិស័យសំណង់។

-  ប្រកាសចំនួន ៧ រួមមាន៖

១. ប្រកាសស្តីពីការគ្រប់គ្រងការដ្ឋានសំណង់

២. ប្រកាសស្តីពីការកែសម្រួលប្រការ ១០ នៃប្រកាសលេខ០១៣ ដនស/ប្រ.ក/នី.កចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

៣. ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់សេវាពិសោធសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ គ្រឿងផ្តុំសំណង់ និងបច្ចេកទេសភូគព្ភសាស្ត្រ

៤. ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតរុះរើសំណង់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

៥. ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតប្រើប្រាស់ជណ្តើរយន្ត

៦. ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មពិសោធន៍សំណង់

៧. ប្រកាសស្តីពីការផ្តល់ការដកហូតលិខិតបញ្ជាក់ទទួលស្គាល់ ឬលិខិតបញ្ជាក់អនុលោមភាពសម្ភារៈសំណង់។

-   បទដ្ឋានបច្ចេកទេសសំណង់ចំនួន ៣ រួមមាន៖

១. បទដ្ឋានបច្ចេកទេសស្តីពីមូលដ្ឋានគ្រឹះនៃការគណនាគ្រឿងផ្តុំនិងគ្រឹះសំណង់

២. បទដ្ឋានបច្ចេកទេសស្តីពីបន្ទុកថេរ និងអថេរ

៣. បទដ្ឋានបច្ចេកទេសស្តីពីបន្ទុកអំឡុងពេលសាងសង់។

-  បទប្បញ្ញត្តិបច្ចេកទេសសំណង់ចំនួន ១ គឺបទប្បញ្ញត្តិបច្ចេកទេសស្ដីពីសុវត្ថិភាពគ្រឿងផ្គុំសំណង់

-  គោលការណ៍ណែនាំបច្ចេកទេសសំណង់ចំនួន ១០ រួមមាន៖

១. គោលការណ៍ណែនាំបច្ចេកទេសស្តីពីវិធីសាស្ត្រនៃការងាររុះរើសំណង់

២. គោលការណ៏ណែនាំស្តីពីសុវត្ថិភាពសំណង់

៣. គោលការណ៍ណែនាំបច្ចេកទេសស្តីពីការប្រើប្រាស់ឬស្សីនិងស្មាច់ក្នុងវិស័យសំណង់

៤. គោលការណ៍ណែនាំបច្ចេកទេសស្តីពីឥដ្ឋ

៥. គោលការណ៍ណែនាំបច្ចេកទេសស្តីពីការពិសោធបច្ចេកទេសភូគព្ភសាស្ត្រ 

៦. គោលការណ៍ណែនាំបច្ចេកទេសស្តីពីបេតុង

៧. គោលការណ៍ណែនាំបច្ចេកទេសស្តីពីបេតុងការគ្រប់គ្រងការងារសាងសង់

៨. គោលការណ៍ណែនាំបច្ចេកទេសស្តីពីវិធីសាស្ត្រនៃការងារពុម្ព

៩. គោលការណ៍ណែនាំបច្ចេកទេសស្តីពីវិធីសាស្ត្រនៃការងារជីកដីនិងការងារគ្រឹះ

១០. គោលការណ៍ណែនាំបច្ចេកទេសស្តីពីការប្រើរន្ទារនិងសំណាញ់សុវត្ថិភាព។

-  ស្តង់ដាស្ថាបត្យកម្មចំនួន ១ គឺ Neufert Architects Data បោះពុម្ពលើកទី៣ ឆ្នាំ២០០០

សូមគូសបញ្ជាក់ជូនផងដែរថា ក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងនឹងបង្កើតឱ្យមានលិខិតបទដ្ឋានគតិយុត្តិពេញលេញសម្រាប់ពីអាណត្តិនេះតទៅមុខ។     

១៨ សីហា ២០២៥

#វិស័យសំណង់ #ការតាក់តែងច្បាប់លិខិតបទដ្ឋានគតិយុត្ត #គោលដៅគោលនយោបាយក្រសួងដនស #ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #កសាងនិងពូនជ្រំរដ្ឋបាលសាធារណៈទំនើបឆ្លាតវៃវាងវៃ #ការងាររៀបចំដែនដីនិងនគរូបនីយកម្ម #ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC










Post a Comment

Previous Post Next Post