....................
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងការបន្តកិច្ចប្រជុំរបស់ខ្លួន គណៈកម្មាធិការកណ្តាលបានបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែម គណៈអចិន្រ្តៃយ៍ ចំនួន ៧រូប និងគណៈកម្មាធិការកណ្តាលចំនួន ៨ រូប ដោយអនុលោមតាមប្រការ១៦ ជំពូកទី៤នៃលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា។ ជាមួយគ្នានោះ អង្គប្រជុំក៏បានអនុម័តលើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ស.ស.យ.ក. និងបានប្រគល់ភារកិច្ចជូនដល់ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ស.ស.យ.ក.។
សូមបញ្ជាក់ថា ឯកឧត្តម ធន់ វឌ្ឍនា លោកជំទាវ គង់ បញ្ញា ឯកឧត្តម អ៊ាង សុផល្លែត ឯកឧត្តម ហួត ហាក់ ឯកឧត្តម ចាយ បូរិន ឯកឧត្តម ថោ ជេដ្ឋា និងឯកឧត្តម ឆាយ ឫទ្ធិសែន ត្រូវបានជ្រើសតាំងជាសមាជិកគណៈអចិន្រ្តៃយ៍ នាកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។
ដោយឡែកសមាសភាពបំពេញបន្ថែមគណៈកម្មាធិការកណ្តាល រួមមាន៖ ឯកឧត្តម អ៊ាង សុផល្លែត ឯកឧត្តម ហួត ហាក់ ឯកឧត្តម ចាយ បូរិន ឯកឧត្តម ថោ ជេដ្ឋា ឯកឧត្តម ឆាយ ឫទ្ធិសែន លោកជំទាវ ពេជ្រ ពុទ្ធិសាធបូព៌ានាគី ឯកឧត្តម គួច ចំរើន និងឯកឧត្តម យ៉ម ផារ៉ូត។