.........................
ភ្នំពេញ៖ បណ្ឌិត ហែម ប្រសើរ ប្រធាន សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងតំណាងឱ្យចាងហ្វាងសារព័ត៌មានទាំង២៧អង្គភាព នៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសគាំទ្រទាំងស្រុងនូវលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ នៃកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា។
សមាគមយល់ឃើញថា អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ ក្នុងប្រវត្តិការងាររបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីប្រជុំពិភាក្សាលើប្រធានបទសំខាន់ចំនួនបីគឺ៖
១. ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម
២. ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៣. ប្រធានបទអំពីវិស័យកសិកម្ម។
សមាគមបានកត់សម្គាល់ឃើញសារៈសំខាន់មួយទៀតនៃអង្គសមាជ គឺការសម្រេចចេញសេចក្តីថ្លែងការណ៍គាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាព្រំដែនជម្លោះរវាងកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃ តាមការថ្លែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង ដោយទទួលបានសំឡេងអនុម័តគាំទ្រចំនួន១៨២សំឡេង នៃសមាជិកសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។
សូមអានខ្លឹមសារលម្អិតក្នុងសេចក្តីថ្លែងការណ៍ខាងក្រោម៖