សេចក្តីជូនដំណឹងរបស់ក្រសួងបរស្ថាន ស្តីពីការគ្រប់គ្រងតំបន់សហគមន៍តំបន់ការពារធម្មជាតិ...


   ក្រសួងបរិស្ថានសូមជូនដំណឹងដល់សាធារណជន ពិសេសសមាជិក និងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ឲ្យបានជ្រាបថា កន្លងមកនេះ ក្រសួងបរិស្ថានបានទទួលព័ត៌មានថា មានសហគមន៍តំបន់ការពារធម្មជាតិមួយចំនួន បានយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស ផ្ទុយពីច្បាប់ ដោយបានធ្វើការលក់ដូរ ជួល ផ្តួលរំលំឈូសឆាយរុករានទន្ទ្រានព្រៃឈើបម្រើអោយគោល បំណងផ្សេងទៀត ជាហេតុធ្វើអោយបាត់បង់គម្របព្រៃឈើ និងជម្រកសត្វព្រៃ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ធនធានធម្មជាតិរបស់ជាតិ។ សកម្មភាពបែបនេះល្មើសទៅនឹងក្រមបរិស្ថាននិងធនធានធម្មជាតិត្រង់ មាត្រា៣៧២ ចំណុចទី១ ដែលបានចែងថា «សហគមន៍តំបន់ការពារ និង/ឬសមាជិកនៃសហគមន៍តំបន់ ការពារធម្មជាតិពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារ ធម្មជាតិ និងបង្វែរធ្វើជា ដឹកសិកម្ម ឬធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្តូរ ជួល បញ្ចាំ ធ្វើអំណោយ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរ តំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឲ្យបុគ្គលណាមួយបានឡើយ។»

អាស្រ័យហេតុនេះ ក្រសួងបរិស្ថានសូមធ្វើការអំពាវនាវដល់គ្រប់សមាជិកនិងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ សូមចូលរួមអនុវត្តច្បាប់អោយបានខ្ជាប់ខ្ជួន ពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិដទៃទៀតជាធរមាន ទាក់ទងនឹងការគ្រប់គ្រង និង ប្រើប្រាស់តំបន់សហគមន៍តំបន់ការពារធម្មជាតិ ធ្វើយ៉ាងណារក្សាការពារធនធានធម្មជាតិជាតិយើង ប្រើប្រាស់ ឲ្យមាននិរន្តភាព និងរីកចម្រើនដល់ជីវភាពរស់នៅគ្រប់សមាជិកសហគមន៍។ ដោយឡែក ក្រសួងបរិស្ថាន នឹងចាត់វិធានការចំពោះបុគ្គល និង/ឬសហគមន៍ទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដោយគ្មានការលើកលែងឡើយ។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមក្រសួងស្ថាប័នមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរ មូលដ្ឋានជួយធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះឲ្យបានទូលំទូលាយដល់សហគមន៍តំបន់ការពារ និង សាធារណជនបង្កើនការយល់ដឹង និងចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋរស់នៅក្នុង ប្រទេសមាននីតិរដ្ឋល្អប្រសើរ៕

Post a Comment

Previous Post Next Post