ឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាល «ច្បាប់ និងទម្លាប់» ដោយមានការចូលរួមពីសំណាក់ មន្ត្រីប៉ុស្តិ៍ និងសង្កាត់ ជាជនបង្គោលចំនួន៨១ នាក់ នៃសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីរៀនសូត្រ ស្វែងយល់ និងសិក្សាអំពីច្បាប់ បន្ថែមសម្រាប់អនុវត្តងាយស្រួលនិងចំណេញពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ការបណ្ដុះបណ្ដាលផ្នែកច្បាប់មួយនេះ គឺជាសមិទ្ធផលមួយបន្ថែមទៀតដែល ស.ស.យ.ក. រាជធានីភ្នំពេញ បានចូលរួមពង្រឹងលើជំនាញដែលកំពុងអនុវត្តសម្រាប់មន្រ្តីមូដ្ឋាន ដើម្បីជាផ្លូវដ៏ល្អមួយក្នុងការយកទៅអនុវត្តសម្រាប់ជាឧត្តមប្រយោជន៍ នៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទាំងអស់។