ទីតាំងលួចបង្កប់ល្បែងសុីសងតាមប្រព័ន្ធអនឡាញក្នុងស្រុកស្រីសន្ធរ ពីកន្លែង សមត្ថកិច្ចបានដឹងដែលទេ?


   ខេត្តកំពង់ចាម៖ បើយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានទីតាំងលួចបង្កប់ល្បែងសុីសងតាមប្រព័ន្ធអនឡាញក្នុងស្រុកស្រីសន្ធរ ពីកន្លែង ១ ស្ថិតនៅក្នុងនៅភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

២ ស្ថិតនៅក្នុងភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។សមត្ថកិច្ចពាក់ព័ន្ធក្នុងមួលរដ្ឋានមិនមានចំណាត់ការក្នុងការបង្ក្រាប ។

សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមក សម្តេចបវរអធិបតី ហ៊ុន ម៉ាណែត បាននែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចរាជធានី ខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យខាងតែបាន។ 

ប៉ុន្តែដោយឡែកទីតាំងបនល្បែងសុីសងតាមប្រពន្ធ័អនឡាញខុសច្បាប់ ស្ថិតនៅក្នុងទឹកដីស្រុកស្រីសន្ធរ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ផងដែរ តែខាងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ដូចជាស្រវាំងភ្នែក មើលមិនឃើញ សង្ស័យត្រូវថ្នាំសណ្តំហើយមើលទៅ ទើបដើរបញ្រ្ចាសទិសផ្ទុយ ពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទាក់ទិនទៅនិងទីតាំងបនល្បែងសុីសង"តាមប្រព័ន្ធអនឡាញ ខុសច្បាប់ ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋលើកឡើងថា៖ ល្បែងខុសច្បាប់ទាំងនេះជាបញ្ហាមួយដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តីនិងកូន ពួកគាត់មានការផុងខ្លួននិងការលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាហេតុ!ធ្វើឱ្យកើតមាន អសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងនេះ ។

ទោះបីជាយ៉ាងណាក្តី ពលរដ្ឋក៏ដូចមហាជនទូទៅ ស្នើសូមដល់ លោក អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្នងការនគរបាលខេត្តកំពង់ចាម ជួយដាក់កម្លាំងកូនចៅក្រោមឱវាទចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕




Post a Comment

Previous Post Next Post