តើល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូ នៅតាមបណ្ដាលសង្កាត់មួយចំនួនក្នុងខណ្ឌច្បាស់អំពៅ សមត្ថកិច្ចពាក់ព័ន្ធក្នុងសង្កាត់និមួយៗអាចបង្ក្រាបបានទេ?


   ភ្នំពេញ៖ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានប្រាប់ថា មានទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូ បើកដំណើរតាលេងយ៉ាងគគ្រឹកកក្រែង តាមបណ្ដាលសង្កាត់មួយចំនួនក្នុងខណ្ឌច្បារអំពៅ រីករាលដាលដូចផ្សិត តើអាជ្ញាធរពាក់ព័ន្ធ ក្នុងខណ្ឌច្បារអំពៅ មានជ្រាបដែរឬទេ ពីរឿងពាក់ព័ន្ធនិងល្បែងស៊ីសងខាងលើនេះ ។

សូមរំលឹកថាកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងមកអ្វីៗនេះ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បាស់អំពៅ បានចេញនៅវិធានការ ដែលត្រូវអនុវត្តបន្ត  ទី១-ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព  ជាពិសេស ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងត្រូវរួមគ្នាលប់បំបាត់សកម្មក្មេងទំនើងអោយមានប្រសិទ្ធិភាព។

ប្រភពពីពលរដ្ឋ សូមសំណូមពរដល់ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងលោកអធិការខណ្ឌច្បារអំពៅ ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បាស់អំពៅ សូមលោកជួយចាត់កម្លាំងកូនចៅក្រោមឱវាទចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូ ក្នុងខណ្ឌរបស់ខ្លួនគ្រប់គ្រងផងទាន ។

ជាពិសេស ពលរដ្ឋសូមស្នើសុំដល់ ឯកឧត្តម ឃួង  ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ជូន ណារិន អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើកផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានភ្នំពេញ សូមឯកឧត្តមទាំងបី មេត្តាជួយចាត់កម្លាំងចៅក្រោមឱវាទ ចុះស៊ើបអង្កេតត្រួតពិនិត្យ ពាក់ព័ន្ធនឹងល្បែងស៊ីសងខាង ឱ្យស្របតាមគោលនយោបាយនិងសង្កាត់មានសមត្ថភាពទាំងប្រាំពីរចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។








Post a Comment

Previous Post Next Post