ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ សូមថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់កម្មសិទ្ធស្របច្បាប់


ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ សូមថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់កម្មសិទ្ធស្របច្បាប់។

....................................

ថែ្លងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិសាស្រ្តឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកណ្តាលដែលបានផ្តល់យុត្តិធម៌ដល់គណបក្សប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតគាំទ្រ និងទទួលបានលទ្ធផលដ៏ត្រចេះត្រចង់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ ការចុះបញ្ជីដីបង្ហើយ គឺ

ដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។

ខេត្តកណ្តាល ថ្ងៃសុក្រ ៧ មិថុនា ២០២៤

#ចុះបញ្ជីដីធ្លីបញ្ចប់

#សេវាគាប់ចិត្ត

#បរិយាកាសគ្មានវិវាទ

#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC







Post a Comment

Previous Post Next Post