ខេត្តតាកែវ៖ ប្រភពបានអះអាងមកថា! មានទីតាំងល្បែង(ជល់មាន់)តាមអនឡាញ បង្កប់នៅក្នុង តារាងបាល់ទះ មួយកន្លែង ស្ថិតនៅភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញបចុះង្រ្កាប! ខណៈបនល្បែងស៊ីសង នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង។
សេចក្តីរាយការណ៍ប្រាប់ឲ្យដឹងថា! ប្រជាពលរដ្ឋរស់នៅក្នុង ឃុំរវៀង ស្រុកសំរោង រងការរិះគន់ចំៗថាបើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ល្បែងស៊ីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ជល់មាន់)តាមអនឡាញ នៅលើទឹកដី ស្រុកសំរោង បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់នោះទេ និងកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាក់ជាមិនខាន។
ជុំវិញពាក់ព័ន្ធទៅនឹងល្បែង(ជល់មាន់)តាមអនឡាញ មួយកន្លែងក្នុង ឃុំរវៀង ស្រុកសំរោង ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅសូមអំពាវនាវយ៉ាងទទូចដល់ ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ជាពិសេស ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជួយចាត់មន្ត្រី ក្រោមឱវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែង(ជល់មាន់)តាមអនឡាញ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ជាបន្ទាន់ ដើម្បីពង្រឹង សន្តិសុខ សង្គម ៕