ពិតជាហ៊ានមែន ទីតាំងល្បែងសុីសង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល.!


    ខេត្តកណ្តាល៖ទីតាំងល្បែងសុីសង{បញ្ជាល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងស្ថិតនៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកឲ្យក្រុមញៀនល្បែងនាំគ្នាទៅលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប.!។

តាមសេចក្តីរាយការណ៍ពីពលរដ្ឋប្រាប់ថា! មានទីតាំងល្បែងស៊ីសង{បញ្ជាល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងក្នុងទឹកដី ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល កំពុងបើកដំណើរការយ៉ាងពេញបន្ទុក(ពោលគឺ)បើកលេងរាល់ថ្ងៃតែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចាត់វិធានការបង្រ្កាប! ឬទប់ស្កាត់នោះទេ! ដែលធ្វើឲ្យមហាជន សង្ស័យថា! ទីតាំងល្បែងមួយនេះ ជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងអស់នោះ តែម្តង.!។

ជាក់ស្តែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ ម្ចាស់ទីតាំងល្បែងស៊ីសង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងដែលទីតាំងខាងលើ បានកៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យចូលលេងភ្នាល់ចាក់លុយចាញ់ឈ្នះ រាប់លាន.រៀល ដល់រាប់ពាន់.ដុល្លារ ហើយនាំគ្នាស្រែក ហ៊ោ កញ្ជ្រៀវ យ៉ាងសប្បាយ បែរជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប! បានធ្វើឲ្យពលរដ្ឋរស់នៅតំបន់នោះមានការព្រួយបារម្ភ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ហិង្សា រជាដើម។ល។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋសំណូមពរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង{បញ្ជាល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន.!។

សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយលោកអភិបាល រាជធានី ទាំង២៥ ខេត្ត.ក្រុង.ត្រូវបង្រ្កាប!ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនអោយអស់.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិនហ៊ានបង្រ្កាប! ឬទប់ស្កាត់ ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ ក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ? និងមានបញ្ហាប្រឈមនិងដកចេញពីតំណែង ទៀតផង.!៕




Post a Comment

Previous Post Next Post